
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេស ៩នាក់
កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងជោគជ័យ ដោយឃាត់ខ្លួនជនបរទេសបានចំនួន ៩នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។








