
ប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្ដម ឡៅ ទិព្វសីហា ឯកឧត្ដម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង ។







