
កិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម រាណ សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជួបប្រជុំកិច្ចជាមួយក្រុមការងារ ក្រសួងបរិស្ថាន ស្តីពីការពិនិត្យ វាយតម្លៃ និង តាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។






