
កិច្ចប្រជុំពង្រឹងយន្តការ និងសមត្ថភាពមន្ត្រីលើការគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រប់គ្រង និងប្រតិបត្តិទីលានទុកដាក់សំរាមក្រុងបាវិត ដឹកនាំដោយ លោក សេង សីលា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានចុះពិនិត្យ និងប្រជុំពង្រឹងយន្តការ និងសមត្ថភាពមន្រ្តីពាក់ព័ន្ធលើការងារគ្រប់គ្រង់ និងប្រតិបត្តិទីលានទុកដាក់សំរាម នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត វត្តមានចូលរួមចំនួន១៧ នាក់ ស្រី ០៣នាក់ ។







