ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការញ៉ាំទឹកផ្លែឈើសុទ្ធត្រឹមមួយកែវ ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យទាំងកុមារ និងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន នេះបើយោងទៅតាមការវិភាគថ្មីមួយទៅលើការសិក្សាទាំង៤២កន្លងមក។ ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ប៉ុន្តែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរីទឹក ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។ ដូច្នេះហើយ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។

ព័ត៌មានពាក់ព័ន្ធ

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ អាចកើតលើកុមារ និងទារក
សុខាភិបាល
ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ អាចកើតលើកុមារ និងទារក
តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
សុខាភិបាល
ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
អ្នកដឹងទេថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០%នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក់ សាច់ក្រក ប៊ឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង អាចប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាងនេះ
សុខាភិបាល
មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង អាចប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាងនេះ
ពេលថ្ងៃឡើង ព្រះអាទិត្យបញ្ចេញពន្លឺមកធ្វើឲ្យមេឃក្ដៅហែង គ្នាយើងចេញទៅក្រៅម្ដងៗ ធុញទ្រាន់នឹងបែកញើសពេញខ្លួនតែម្ដង។ ចំណែកខ្លះទៀត ធុញនឹងត្រូវចូលបន្ទប់ទឹកច្រើនលើក ដោយសារញ៉ាំទឹកច្រើន ខ្លាចខ្សោះជាតិទឹកក្នុងរាងកាយព្រោះអាកាសធាតុក្ដៅពេក។ ប៉ុន្តែ បើយើងខ្សោះជាតិទឹកខ្លាំងក្នុងរាងកាយ សុខភាពយើងនឹងប្រឈមបញ្ហាច្រើន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
ការអភិវឌ្ឍ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
សុខាភិបាល

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ

(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត