
អភិបាលស្រុកឯកភ្នំ ដឹកនាំកងកម្លាំង និងមន្ត្រីរាជការ ធ្វើពលកម្មសម្អាតបរិស្ថាន និងថែទាំកូនឈើ តាមដងផ្លូវក្នុងឃុំព្រែកនរិន្ទ
បាត់ដំបង៖ លោកអភិបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងក្រុមការងារពាក់ព័ន្ធ ចូលរួមធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន និងថែទាំកូនឈើតាមដងផ្លូវ ក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សកម្មភាពនេះ ត្រូវបានរដ្ឋបាលស្រុកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។








