
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តស្វាយរៀង ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង ៨ កងកម្លាំងគ្រប់ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។







