
ព្រឹទ្ធសភា និងមូលនិធិ GLS នៃសាធារណរដ្ឋកូរ៉េ នាំយកជំនួយមនុស្សធម៌ ៥ លានដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។








