
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦
(ខេត្តស្វាយរៀង): ក្រោមអធិបតីភាពឯកឧមត្ត ម៉ម វណ្ណៈរដ្ឋ លេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកម៉ែន អេង អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តសមាសទី២ ឆ្នាំ២០២៦ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរការងារខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីលោក អ៊ូ សុខឿន ប្រធាន មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកនាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង លោកប្រធានសាខា ប.ស. ស. ខេត្តលោកប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីរាជការនៃមន្ទីរការងារ ជាច្រើននាក់ទៀត។







