
មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ
(កំពង់ចាម) ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។








