
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១
(ស្វាយរៀង) តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។








