
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ
ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ សម្រាប់អណត្តិទី៤ ឆ្នាំទី៣ នៅបរិវេណវត្តសាមគ្គីគីរីសំរិទ្ធ (ហៅវត្តសាលាក្រៅ) ដោយមានការចូលរួម អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងបងប្អូនប្រជាពលរដ្ឋ សរុប ៣៣៥នាក់។ វេទិកាផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលនានាដែលរដ្ឋបាលស្រុកសម្រេចបាន និងការស្តាប់នូវកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ សំរាប់ដាក់ចេញនូវផែនការឆ្នាំបន្ទាប់ និងជំរុញការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើ។ វេទិកាធ្វើឡើងដោយមានតំណាងរដ្ឋបាលស្រុកសាលាក្រៅអាននូវរបាយការណ៍ ស្តីពី សមិទ្ធិផលនានា ដែលរដ្ឋបាលស្រុកសាលាក្រៅសម្រេចបាន និងការអនុញ្ញាតិអោយមានប្រជាពលរដ្ឋលើកឡើងពីសំណូមពរ និងកង្វល់របស់ខ្លួន ព្រមទាំងមានមន្រ្តីជំនាញធ្វើការឆ្លើយតប និង ពន្យល់ពីកង្វល់ និងសំណូមពរ ជូនដល់ប្រជាពលរដ្ឋ។






