
ឯកឧត្តម ណុប ដារ៉ា ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ បានចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងពិធីសម្ពោធបើកឱ្យទស្សនាសារមន្ទីរព្រះវិហារអដ្ឋរស្ស
នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធបើកឱ្យចូលទស្សនាជាសាធារណៈនូវ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ស្ថិតនៅស្រុកពញាឮ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។








