
ការប្រឡងប្រណាំងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពត្រូវផ្អែកលើកលក្ខណៈសម្បត្តិ៣ និងយន្តការគាំទ្រ៣
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិនចំនួន២រូប នៅសាលប្រជុំសាលាខេតប៉ៃលិន បានលើកឡើងថា ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ត្រូវឈរលើលក្ខណៈសម្បត្តិ៣ចំណុច និងយន្តការគាំទ្រចំនួន៣ រួមមាន៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ - មានសណ្ដាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរ និងចំណុចចុងក្រោយ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ ដោយឡែកសម្រាប់សកម្មភាពគាំទ្រ នៃការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពទាំ៣ដែល រដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់រួមមាន៖ ការផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តចាំបាច់ជូនសាធារណៈជន - ការចុះធ្វើវេទិការសាធារណៈ ដើម្បីប្រមូលតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវទទួលយកសំណើ សំណូមពរ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងទី៣ត្រូវពង្រឹង ពង្រើកចលនាប្រជាការពារក្នុងមូលដ្ឋានដែលជាផ្នែកមួយសំខាន់សម្រាប់សុវត្ថិភាពភូមិ ឃុំ/សង្កាត់។








