
រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្ត ភ្នំយ៉ាតខេត្តប៉ៃលិន
ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧, គឺជាបេះដូងខេត្តប៉ៃលិន ។ ប្រជាពលរដ្ឋ, អ្នកដំណើរ, ភ្ញៀវទេសចរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ចូលអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ រកស៊ីមាន បាន និងគយគន់សំណង់ប្រវត្តសាស្រ្តនានាមួយចំនួនទៀត ដែលនៅជាប់ជើងភ្នំយ៉ាត។








