
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តំណាងរដ្ឋបាលខេត្តកណ្តាលបានចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមអនឡាញ ដឹកនាំដោយលោកជំទាវ ជ្រឹង បុទុមរង្សី ដើម្បីពង្រឹងការងារការទូតសេដ្ឋកិច្ច។គោលបំណងសំខាន់៖ កំណត់ផលិតផល និងទីផ្សារអាទិភាពសម្រាប់ការនាំចេញ និងទាក់ទាញការវិនិយោគ។ ជំរុញការផ្សព្វផ្សាយទេសចរណ៍ (វប្បធម៌ និងកីឡា)។ ស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីជួយដល់ស្ថានតំណាងកម្ពុជានៅបរទេសឱ្យអនុវត្តយុទ្ធសាស្ត្រកាន់តែមានប្រសិទ្ធភាព។








