
សម្ភារៈ គ្រឿងឧបភោគ បរិភោគ ពីក្រុមហ៊ុន ខេ សុីមេន (K cement) និងសប្បុរសជន បានចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ទទួលសម្ភារៈ គ្រឿងឧបភោគ បរិភោគពីក្រុមហ៊ុន ខេ សុីមេន (K cement) និងសប្បុរសជន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៧ភូមិ ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។








