
លោកស្រី ហែម សុគុណពិសី កោតសរសើរមន្ត្រីជំនាញ និងមន្ត្រីកិច្ចសន្យា ដែលច្នៃប្រឌិតការងារផ្សព្វផ្សាយយ៉ាងសកម្ម ក្នុងត្រីមាសទី២!
គំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិតទម្រង់ព័ត៌មានថ្មីៗ តាមរយៈការបង្កើតកម្មវិធីលេងឆាលេន (Challenge) និងការសម្ដែងរឿងខ្លី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទាំងជំហានទីមួយ និងជំហានទីពីរ ព្រមទាំងការលះបង់កម្លាំងកាយចិត្តទាំងមន្ត្រីរាជការ ទាំងមន្ដ្រីកិច្ចសន្យាទាំងអស់ ត្រូវបានលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ស្ងើចសរសើរ និងវាយតម្លៃខ្ពស់បំផុត។








