
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត!
កិច្ចប្រជុំនេះ ដើម្បីពិនិត្យនិងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៌ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ធបាលខេត្តព្រះវិហារ, ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីប្រតិទិននៃការប្រជុំសាមញ្ញ រយៈពេល ១២ខែ លើកទី៣ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជា ការផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនី, ការទប់ស្កាត់បទល្មើសធនធានរ៉ែ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ, ការដោះស្រាយបញ្ហាដីធ្លី ការផ្ដល់សេវារដ្ឋបាលដីធ្លី រួមនិងការត្រៀមឆ្លើយតបគ្រោះមហន្ដរាយ និងគ្រោះថ្នាក់សង្គមជាដើម។ ជាមួយគ្នានេះឯកឧត្តមក៏បានស្នើ ដល់ឯកឧត្តមលោកជំទាវចូលរួមធ្វើការពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈខាងលើអោយបានផុសផុល។








