
ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងពង្រឹងផែនការសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៦
ពន្ធនាគារខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយស្តីពី «ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក្នុងគោលបំណងពិភាក្សាផ្ដោតលើការងារគ្រប់គ្រងជនជាប់ឃុំ និងពង្រឹងផែនការសន្តិសុខ ក្នុងពន្ធនាគារ ។








