
ពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។








