
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ឆ្នាំ២០២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក (គ.ក.ស.ក)ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ សំដៅលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រី និងកុមារក្នុងខេត្តកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។








