
លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិ ជំរុញឲ្យនគរបាលស្រុកមង្គលបូរី ល្បាតត្រួតពិនិត្យតាមមូលដ្ឋានជាប្រចាំដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សឿន សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិ ស្នងការរងទទួលផែនការងារភស្តុភារ ហិរញ្ញវត្ថុ ចុះជួយពង្រឹងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ ២០២៦ ។








