
លោកឧត្តមសេនីយ៍ត្រីយ៉ត សុផល ជំរុញឲ្យនគរបាលស្រុកស្វាយចេក ពង្រឹងការគោរពពិន័យនិងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រីសឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រីយ៉ត សុផលស្នងការរងចុះជួយពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ នឹងផ្សព្វផ្សាយអំពីផែនការរបស់ស្នងការដ្ឋាន ។ ពិធីនេះប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុក លោក វរសេនីយ៍ អនុសេនីយ៍ អធិការរង នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ សរុប២៣នាក់។








