
គ្រួសារងាយរងគ្រោះបំផុតចំនួន ៦គ្រួសារ និងវត្តអារាមចំនួន ២ ទទួលបានអំណោយមនុស្សធម៌ពី ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងលោកជំទាវ
មណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា បានចុះសួរសុខទុក្ខ ថែមទាំង នាំយកអំណោយមនុស្សធម៌ និងថវិការបស់ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកជំទាវ ហ៊ី ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនស្រ្តីសម្រាលកូន ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ និងវត្តអារាមចំនួន២ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។








