
កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសាលាអនុវិទ្យាល័យកម្មករ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់ឱ្យកម្លាំងជំនាញរបស់ខ្លួន សហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យកម្មករ។








