
រដ្ឋបាលក្រុងកំពង់សោម ចុះប្រគល់បណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដល់ខ្នងផ្ទះជូនលោកយាយទីទាល់ក្រ និងលោកតាដែលមានជំងឺជាទម្ងន់ នៅភូមិអូរចំណារ
ក្រុងកំពង់សោម៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងកំពង់សោម និងក្រុមការងារជំនាញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះនាំយកបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ទៅប្រគល់ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងកំពុងមានជំងឺជាទម្ងន់។








