
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤–២០៣០ របស់រដ្ឋបាលខេត្តស្វាយរៀង។






