
រដ្ឋបាលស្រុកវាលវែង ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដល់ស្ត្រីទុរគត
វាលវែង៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីរាជការសាលាស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតម្នាក់ ឈ្មោះ ឆេង ពេញ ភេទស្រី អាយុ ៤២ឆ្នាំ ដែលបច្ចុប្បន្នកំពុងពរពោះកូនទី៧ និងមានស្ថានភាពគ្រួសារជួបការលំបាកយ៉ាងខ្លាំង នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។ គ្រួសារខាងលើនេះ បច្ចុប្បន្នរស់នៅភូមិឧបសម្ព័ន្ធទួលគ្រួស ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចុះជួយអន្តរាគមន៍ឧបត្ថម្ភជាស្បៀង និងថវិកានេះ គឺដើម្បីជួយសម្រាលការលំបាក និងទំនុកបម្រុងដល់សុខុមាលភាពរបស់មាតា និងទារកក្នុងផ្ទៃ ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក លើការរស់នៅរបស់ប្រជាពលរដ្ឋទុរគតក្នុងមូលដ្ឋាន៕








