
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
(ពោធិ៍សាត់)៖ កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវ ថោ សុធា សមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងការជំរុញការងារអភិវឌ្ឍន៍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕








