
គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារស្នាក់នៅរបស់សិស្ស និស្សិត ដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សគ្រប់រូប
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋសក័ ពុទ្ធសរាជ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ចើញស្វាគមន៍ គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពការសាងសង់អគារស្នាក់នៅរបស់សិស្ស និស្សិត ក្រោមជំនួយឥតសំណងគូសាណូណិ ព្រមទាំងមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត លោក នាយកមជ្ឈមណ្ឌល លោក លោកស្រី គ្រូបច្ចេកទេស និងខាងតំណាងក្រុមហ៊ុនសាងសង់ នៅមមជ្ឈមណ្ឌលបណ្តុះបណ្តាលវីជ្ជាជីវៈខេត្តមណ្ឌលគិរី។








