
ឯកឧត្តម អ៊ុំ រាត្រី ណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុកទាំងអស់ ត្រូវធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ឱ្យបានច្បាស់លាស់
បន្ទាយមានជ័យ៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុក ទាំងអស់ ត្រូវរួមសហការគ្នាជាមួយ និងមូលដ្ឋានក្នុងការស្រង់ស្ថិតិទិន្នន័យ ធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និង និវត្តជននៅក្នុងមូលដ្ឋានរបស់ខ្លួនដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់ រវាងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើរបាយការណ៍មកលេខាធិការដ្ឋាន នៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ធ្វើការស្រង់ ទិន្ន័យ ត្រួតពិនិត្យ និងវាយតម្លៃ» នេះជាការលើកឡើង របស់ឯកឧត្តម អ៊ុ រាត្រី ប្រធាន អ.ន.ក. ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងកម្មពិធីប្រកាសសមាសភាព ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។








