
កម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា ដែលជាអំណោយមនុស្សធម៌ សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅភ្នំពេញ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះចៅអធិការវត្តក្នុងស្រុកមង្គលបូរី លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកសាលាទាំង៥ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។








