
គណៈអភិបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ២០២៦ តាមរយៈប្រព័ន្ធ Zoom
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈអភិបាលខេត្តប៉ៃលិន ដឹកនាំគណៈអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈអភិបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធ Zoom នៅសាលប្រជុំសាលាខេត្តប៉ៃលិន ។








