
ផលិតផល១៣មុខ ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ» នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ
រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានកិច្ចប្រជុំ ស្តីពីការវាយតម្លៃផលិតផល និងការស្នើសុំទទួលស្គាល់ ជាសមាជិកនៃចលនា ភូមិមួយ ផលិតផលមួយ តាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមូយ ផលិតផលមួយ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន យី នាយករងរដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាការវាយតម្លៃថ្នាក់ជាតិ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ មន្ត្រីបច្ចេកទេស និងម្ចាស់ផលិតកម្ម/សហគ្រាសក្នុងស្រុក ដែលបានដាក់ពាក្យស្នើសុំ។








