
អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយបងប្អូនប្រកបរបរក្រៅប្រព័ន្ធ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ប៉ៃលិន៖ រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនមានមុខរបរក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ចំនួន ៤៥៥នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនចំពោះបងប្អូនទាំងអស់។











