
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ
បាត់ដំបង៖ បន្ទាប់ពីមន្ត្រីជំនាញភ្លេងបុរាណ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានចុះបង្ហាត់បង្រៀន ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ចំនួនពីរលើករួចមក នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីភ្លេងបុរាណខ្មែរ ” ភ្លេងពិណពាទ្យ “ និងការចែកវិញ្ញាបនបត្រ ដល់ក្រុមភ្លេងពិណពាទ្យ ទេព បូរិន វប្បធម៌ខ្មែរ ដែលរៀបចំឡើង នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំប លោក លោកស្រី អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។







