
ប្រជាពលរដ្ឋខេត្តប៉ៃលិនមានអត្រាប្រើប្រាស់បង្គន់អនាម័យចំនួន ៩៩,៥៧%
ប៉ៃលិន៖ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទីពីរ ឆ្នាំ២០២៦ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន, លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើរបាយការណ៍អោយដឹងថាៈ ប្រជាពលរដ្ឋខេត្តប៉ៃលិន មានអត្រាប្រើប្រាស់បង្គន់អនាម័យចំនួន ១៨,៣៣១ បង្គន់ ស្មើនឹង ៩៩,៥៧% និងមានបង្គន់អនាម័យរួមចំនួន១៦៤ បង្គន់ បន្ថែមទៀត។








