
វិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងសេវាសាធារណៈ គឺជាកត្តាគន្លឹះ ដ៏សំខាន់ មិនអាចខ្វះបាន របស់ប្រជាពលរដ្ឋ
ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពីលោក ហត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងជំរុញវឌ្ឍនភាពការងារលើវិស័យទឹកស្អាត និងអនាម័យជនបទក្នុងខេត្តប៉ៃលិន ឲ្យមានប្រសិទ្ធិភាព នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។






