
យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក សី ទូច អភិបាល នៃគណៈអភិបាលស្រុក លើការងារគ្រប់គ្រងបរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក សា ស្លឹម អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក និងកម្លាំងរដ្ឋបាលឃុំ ចុះយុទ្ធនាការចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាមដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជនស្រុកកោះញែក។ សកម្មភាពនាថ្ងៃនេះ រួមមាន៖ ការបោសសម្អាត កាប់ឆ្ការព្រៃស្មៅដែលដុះលយចូលដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកធ្វើដំណើរ ក៏ដូចជាការប្រមូលកាកសំណល់ផ្សេងៗ ដើម្បីធានាបាននូវ បរិស្ថានស្អាត កាត់បន្ថយសម្រាម និងការបំពុលផ្សេងៗជាពិសេសការលុបបំបាត់ទីកន្លែង ដែលអាចក៏កើតមានឡើងនូវជម្រកមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕






