
បង្ក្រាបបទល្មើសជល ០២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម មន្ត្រីជំនាញលែងកូនត្រីចម្រុះ ៥គ.ក្រ ចូលបឹងធម្មជាតិវិញ
ក្នុងសកម្មភាពចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចច្រកសាគូ និងចំណុចបឹងអញ្ចាញ ឃុំវិហារធំ ខេត្តកំពង់ចាម។ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញ បានលែងកូនត្រីចម្រុះ ៥គ.ក្រ ចូលបឹងធម្មជាតិវិញ ។








