
កិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៥ និង បណ្តាឆ្នាំពាក់ព័ន្ធ
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាប្រធានគណៈប្រតិភូ និងលោក កង វណ្ណរ៉ូ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៥ និង បណ្តាឆ្នាំពាក់ព័ន្ធ ជាមួយក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ។








