
កិច្ចប្រជុំស្តីពី "ការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្តឆ្នាំ២០២៦"
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី "ការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្តឆ្នាំ២០២៦" ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការផែនការវិនិយោគទាំង៨ក្រុងស្រុក ព្រមទាំងប្រធាននិងតំណាងក្រុមហ៊ុននានាដែលបានចុះបញ្ចីជាច្រើននាក់។











