
កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបុរី CK ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។








