
រដ្ឋបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងបញ្ជាឱ្យរុះរើស្លាកយីហោខុសច្បាប់ និងស្លាកបង្កប់វេបសាយហ្គេមអនឡាញ នៅក្នុងភូមិសាស្ត្រក្រុងបាវិត
(ខេត្តស្វាយរៀង)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និងរដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យផ្ទាល់លើការដាក់ស្លាកយីហោអាជីវកម្មនានា ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ច្បាប់អនុញ្ញាត និងការបង្កប់ស្លាកផ្សព្វផ្សាយខុសច្បាប់ នៅក្នុងភូមិសាស្ត្រក្រុងបាវិត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងដំណើរការចុះត្រួតពិនិត្យលើស្លាកយីហោនេះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងក្រុងបាវិត មន្ត្រីសាលាក្រុងបាវិត និងអាជ្ញាធរពាក់ព័ន្ធផងដែរ។











