
វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងនៅក្នុងសង្កាត់ព្រៃឆ្លាក់ ដើម្បីស្តាប់ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៦ នេះ មានការរៀបចំវេទិកាសាធារណៈមួយ ស្ថិតនៅបរិវេណវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ឯកឧត្ដម ឡុង សេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សរ សុដានី អភិបាលរងនៃគណៈអភិបាល ខេត្តស្វាយរៀង, លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ សរុបជាង ១០០ នាក់។











