
កិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយះប្រព័ន្ធវីដេអូ ZOOM។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តទទួលផែនអន្តោប្រវេសន៍ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកប្រធានការិយាល័យច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត៕










