
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ស្វាយរៀង): ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្លូវកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង ចំពោះការចុះធ្វើរដ្ឋបាលចំហនេះក៏មានការចាុលរួមពីលោកអភិបាលរងក្រុងបាវិត កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។










