
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូក្រោន (CROWN) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ក្រោន (CROWN) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។











