
លោក ម៉ែន អេង ដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្សាររាត្រី ក្រុងបាវិត
(ខេត្តស្វាយរៀង): នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្សាររាត្រី ក្រុងបាវិត ខេត្តស្វាយរៀង ចំពោះការចុះធ្វើរដ្ឋបាលចំហនេះក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោកស្នងការរងខេត្ត លោកអភិបាលរងក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។










